ចង់ Live លក់ដាច់ដូចគេ គួរដឹង6 ចំនុចនេះសិន!!



បច្ចុប្បន្ននេះការ live លក់នៅលើ Facebook គឺមានភាពពេញនិយមខ្លាំងដោយអ្នកលក់មួយចំនួនពេល Live ម្តងៗមានអ្នកចូលមើលរាប់ពាន់នាក់និងលក់ទំនិញដាច់គ្មានសល់  ពោលគឺដោយសារតែគេដឹងពីបច្ចេកទេស ក៏ដូចជាគន្លឹះសំខាន់ៗមួយចំនួននៃការរៀបចំការ Live នៅលើ Facebook។


ទន្ទឹមនឹងនោះផងដែរក៏មានអ្នកលក់ខ្លះ ខាតលុយរាប់ពាន់ដុល្លារ បាក់ទឹកចិត្តលែងចង់លក់បន្តទៀត ដោយសារមិនទាន់យល់ដឹងច្បាស់ពីវិធីក្នុងការ Live លក់  ពេលខ្លះហ៊ានចាយលុយទៅទិញផេកធំៗ ហ៊ានចាយលុយទៅទិញផេកដែលអាច Boost Live ដោយមិនទាន់ដឹងពីបច្ចេកទេសក៏ដូចជា ដំណើរការនៃការរៀបចំការ  Live ឱ្យបានត្រឹមត្រូវ។

1. រៀបចំទីតាំង Live 


ការរៀបចំប្លង់ Live បានស្អាត ជាចំនុចទាក់ទាញ ក៏ដូចជាទំនុកចិត្តដល់អតិថិជន ។ បងប្អូនត្រូវស្គាល់ពីអតិថិជនគោលដៅ ដើម្បីរៀបប្លង់អោយចំនឹងចំណាប់អារម្មណ៍របស់ពួកគេ ដូចជាការប្រើប្រាស់ផ្ទៃខាងក្រោយដែលស្រឡះ ឬប្រើក្រដាស់ពណ៍ ឬតុបតែងវត្ថុលម្អ ឬផលិតផលក៏បាន ។ លើសពីនេះការជ្រើសរើសប្រភេទភ្លើង Live គឺជារឿងសំខាន់ ព្រោះជួយបង្កើនសម្រស់ ជួយលើកស្បែក និងមិនចាំងភ្នែក ។ 
បងប្អូនដែលចង់ Live បានកម្រិត HD ហើយដាក់អក្សររត់ ឬរូបភាពលត់ចុះឡើងបាន អាចរៀបចំ Studio Live ដោយប្រើកាមេរ៉ា ។

2. រៀបចំខ្លួនឱ្យត្រូវជាមួយផលិតផលដែលចង់ Live លក់


មិនថាអ្នកជាអ្នកលក់សម្លៀកបំពាក់  លក់ឡេ  ឬលក់ផលិតផលផ្សេងៗទៀតក៏ដោយ អ្នកត្រូវចេះតុបតែងខ្លួនឱ្យស៊ីជាមួយនឹងផលិតនោះទើបមានភាពទាក់ទាញ។

3. បច្ចេកទេសនិយាយ


ក្នុងចំណុចនេះអ្នកត្រូវដឹងថា ពេលណាដែលអ្នកត្រូវនិយាយលេងជាមួយអតិថិជនដើម្បីទាញយក Engagement ហើយពេលណាដែលអ្នកត្រូវនិយាយ Promotion ពេលណា ពេលណាត្រូវនិយាយបិទការលក់ ហើយវិធីសាស្រ្តទាំងនោះអ្នកអាចចូលមើល  Live អ្នកផ្សេងៗទៀតរួចចាប់យកចំណុចសំខាន់ៗដើម្បីអនុវត្តលើការ Live លក់របស់ខ្លួន។

4.សុំការ Share ពីអ្នកចូលមើល


ក្នុងចំណុចនេះប្រសិនបើការ Live របស់អ្នកមានអ្នកចូលមើលច្រើន អ្នកអាចសុំការ Share ដើម្បីឱ្យគេទទួលបាន Promotion ឬក៏មានការ Free ដឹកជាដើម ហើយពេលដែលមានអ្នក Share ច្រើននោះការ Live របស់អ្នកនឹងផ្ទុះនិងចំណាយទៅលើការ Boost ក៏អស់កាន់តែតិចផងដែរ។

5. ជ្រើសរើសម៉ោង Live ឱ្យត្រូវជាមួយអតិថិជនគោលដៅ


ក្នុងចំណុចនេះអ្នកត្រូវដឹងថាអតិថិជនរបស់អ្នកជាអ្នកណា ប្រសិនបើជាសិស្ស គឺអ្នកត្រូវដឹងថាគេទំនេរពេលណា ហើយបើអតិថិជនជាអ្នកធ្វើការក៏អ្នកត្រូវដឹងថាគួរ Live ពេលណាដែលគេសម្រាកផងដែរ ទើបមានឱកាសមានអ្នកចូលមើលច្រើន។

6.បច្ចេកទេសក្នុងការរក Views 


ក្នុងដំណាក់កាលនេះគឺមានសារសំខាន់ណាស់ព្រោះថា បើបងប្អូនមានបច្ចេកទេសលក់តាម  Live ហើយ ផលិតផលល្អហើយ តែបើគ្មានអ្នកមើល Live ក៏គ្មានប្រយោជន៍ដែរ ។ ក្នុងការស្វែងរកអ្នកមើលវីដេអូ Live មាន២ វិធី: 

-ការ Share ចូល Group:  បងប្អូនអាចធ្វើការ  Share ការដោយខ្លួនឯង ឬអាចប្រើសេវាកម្ម Share ពីក្រុមជំនាញបាន ។


-Boost Video Live :  វិធីនេះ អាចរកអ្នកមើលវីដេអូ Live ចំគោលដៅ និងប៉ុន្មាន  Kក៏បាន ព្រោះយើងធ្វើការចាយលុយផ្សព្វផ្សាយជាមួយ  Facebook ។

(សម្រាប់វិធីទី២នេះ បងប្អូនដែល Live ថ្មីថ្មោងមិនគួរប្រើនោះទេ ព្រោះចំណាយច្រើន ត្រូវការ  Page ដែលអាច Boost Live បាន និងចំណាយលុយ Boost រាល់ពេល Liveថែមទៀត )

Comments