តោះមកមើលពីរបៀបAdd Admin ចូលក្នុងPage ទាំងអស់គ្នា! មានវីដេអូ!

 សព្វថ្ងៃ មានបងប្អូនដែលជាអ្នកលក់លើវិស័យអនឡាញជាច្រើនចាប់ផ្តើមដាក់លក់ផលិតផលឬ សេវាកម្មរបស់ខ្លួននៅលើបណ្តាញសង្គមនិងនៅក្នុងផេក (Page) ។ ត្រង់កន្លែងនេះដែរ សម្រាប់ផេកនីមួយៗ មិនអាចដំណើរការទៅបានបើសិនជាគ្មាន Admin ឬអាខោនសម្រាប់ប៊ូសផេកនោះ ។ ជាទូទៅគេប្រើប្រាស់អាខោនហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីបង្កើតផេកសម្រាប់ប៊ូស ។ ប៉ុន្តែតើអ្នកដឹងទេថាផេកមួយអាចបន្ថែម Admin ចូលបានច្រើន? ជាការពិតណាស់យើងអាចAdd admin ចូលក្នុងផេកយើងបានច្រើន។




ថ្ងៃនេះ BOS Cambodia នឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបក្នុងការ Add Admin ចូលទៅក្នុងផេករបស់អ្នកទាំងអស់គ្នា ។

ជំហានទី១ : ចូលទៅក្នុងផេករបស់អ្នកទាំងអស់គ្នារួចរកមើលសញ្ញារូបស្ពឺ(Setting)នៅខាងលើអេក្រង់ទូរស័ព្ទ បន្ទាប់មកចុចលើ setting



ជំហានទី២ : ពេលចុចចូលក្នុងsettingរួច អ្នកទាំងអស់គ្នានឹងឃើញមាន Options  ជាច្រើនក្នុងនោះមាន ពាក្យមួយដែលគេដាក់ថា Page Role អ្នកអាចចុចពាក្យនោះបន្ទាប់មកវាហ្នឹងលោតចូលផ្ទាំងមួយថ្មីទៀត


ជំហានទី៣ : Facebook នឹងឲ្យអ្នកវាយបញ្ចូលនូវពាក្យសម្ងាត់អាខោនហ្វេសប៊ុករបស់អ្នកទាំងអស់គ្នា ។ បន្ទាប់ពីសរសេរពាក្យសម្ងាត់រួច ចុចពាក្យ Continue



ជំហានទី៤ : Facebook នឹងឲ្យយើងវាយបញ្ចូលនូវឈ្មោះ អាខោន Admin ដែលអ្នកទាំងអស់គ្នាចង់ដាក់ចូលផេក រួចចុចទៅលើឈ្មោះនោះ វានឹងលោតទៅផ្ទាំងមួយទៀត


ជំហានទី៥ : ពេលចុចលើឈ្មោះរួច វានឹងឲ្យយើងជ្រើសរើសតំណែងអាខោននៅក្នុងផេកនោះ ។ ក្នុងគោលបំណងរបស់យើងគឺចង់ឲ្យអាខោននោះក្លាយជាAdmin នោះយើងចុចពាក្យAdmin ហើយចុចពាក្យAdd



បន្ទាប់មក Facebook នឹងលោត Notifications មួយក្នុងអាខោនហ្វេសប៊ុក ដែលអ្នកបានAdd នោះដើម្បីឲ្យអាខោននោះចុច Accept Invitation ដើម្បីក្លាយជាAdmin ក្នុងផេកនោះ ជាការស្រេច។

សូមមើលវីដេអូខាងក្រោម!!




Comments