3 Apps ធំៗដែលម្ចាស់អាជីវកម្មអនឡាញ គួរតែមាន!

      នៅក្នុងការលក់លើវិស័យអាជីវកម្មអនឡាញ ឥឡូវនេះមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ម្ចាស់អាជីវកម្មនីមួយៗមានភាពសស្រាក់ស្រាំក្នុងការរកសុីលក់ដូរទំនិញ ឬផលិតផលរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ។ យ៉ាងណាមិញ ការរកសុីលើវិស័យនេះ ទាមទារឲ្យម្ចាស់អាជីវកម្មទាំងអស់ ព្យាយាមសិក្សាស្វែងយល់បន្ថែមឲ្យបានច្រើនទាក់ទងជាមួយនឹងបច្ចេកវិទ្យា និងរបៀបរបបនៃការធ្វើទីផ្សារលើបណ្តាញសង្គមទាំងនោះ ។



ថ្ងៃនេះ BOS Cambodia សូមបង្ហាញពីមុខងារ App 3 ធំៗដែលម្ចាស់អាជីវកម្មអនឡាញគ្រប់រូបគួរតែមាន ដើម្បីជួយសម្រួលទៅលើការរកសុី របស់អ្នកទាំងអស់គ្នា ។

ទី១ : App ដែលមានឈ្មោះថា : “Business Suites”


នេះគឺជាAppដែលមានមុខងារជាច្រើនភ្ជាប់ជាមួយ Facebook និង Instagram ដែលអ្នកទាំងអស់គ្នា កំពុងប្រើប្រាស់ក្នុងការលក់ផលិតផលរបស់ខ្លួន ។ App នេះមានតួរនាទីសម្រាប់ឲ្យអ្នកលក់ អាចតបសារជាមួយអ្នកទិញបានយ៉ាងងាយស្រួល ក៏ដូចជា អាចធ្វើការផុសរូបភាពឬវីដេអូបានដូចគ្នា ។ សម្រាប់App នេះដំណើរការច្រើននៅលើប្រព័ន្ធ iOS ។



ទី២ : App ដែលមានឈ្មោះថា “Creator Studio”


App នេះក៏មានមុខងារជាច្រើនស្រដៀងទៅនឹង business suite ដូចគ្នា ពោលគឺអាចធ្វើការផុសរូបភាពឬវីដេអូ និងអាចធ្វើការតបសារជាមួយអតិថិជនបានដូចគ្នា ប៉ុន្តែAppនេះភាគច្រើនប្រើការទៅលើប្រព័ន្ធ Android ។



ទី៣ : App ដែលមានឈ្មោះថា “Facebook Ads” 


Appនេះជាជាappដែលមានមុខងារសំខាន់ជាងគេក្នុងការគ្រប់គ្រងទិន្នន័យ ការប៊ូសផលិតផលឬ អាជីវកម្មរបស់ម្ចាស់អាជីវកម្មគ្រប់រូប ។ គេប្រើប្រាស់appនេះសម្រាប់ឆែកលទ្ធផលក៏ដូចជាចំនួនអ្នកដែលឆាតមកទិញផលិតផលរបស់ខ្លួនបានយ៉ាងងាយស្រួល។ សម្រាប់appនេះដែរ គេអាចប្រើប្រាស់បានទាំង ប្រព័ន្ធ iOS និង Android ។



Comments