របៀបស្នើរសុំផេកដែលខូច Page Not Allow to Advertise!!

 នាពេលបច្ចុប្បន្ននេះសម្រាប់ម្ចាស់អាជីវកម្មអនឡាញមួយចំនួនកំពុងតែជួបប្រទះនូវបញ្ហាជាច្រើនទាក់ទងជាមួយនឹងផេកអាជីវកម្ម ដែលមិនអាចដំណើរការប៊ូសបាន ធ្វើឲ្យអាក់ខាននិងចំណូលធ្លាក់ចុះ ។



ថ្ងៃនេះ BOS Cambodia នឹងមកបង្ហាញលោកអ្នកពីរបៀបក្នុងការស្នើរសុំផេកដែលខូច ឬ Page not allow to advertise ឲ្យបានមកវិញ

ជំហានដំបូង អ្នកត្រូវចូលទៅក្នុង Ads Manager រួចបន្តចូលទៅក្នុង Account Quality
រួចហើយ វាតម្រូវឲ្យយើង កំណត់អត្តសញ្ញាណ អាខោនរបស់យើងជាមុនសិន ។ក្នុងចំណុចនេះ អ្នកត្រូវថតអត្តសញ្ញាណប័ណ្ឌរបស់យើងហើយ បញ្ចូលទៅក្នុងកន្លែងដែលដាក់ថា Upload ID



ជំហានទី២ នៅពេលដែលយើងបាន Upload ID របស់យើងហើយ វានឹងឲ្យយើងធ្វើការស្នើរសុំផេកដោយចុចលើពាក្យ Request Review


ត្រង់កន្លែងនេះ Facebook គ្រាន់តែឲ្យចុចចំនុចមួយក្នុងចំនោម៣ (ដូចក្នុងរូប) ដូច្នេះយើងត្រូវចុចលើពាក្យ I’m not sure which policy was violated រួចចុចពាក្យ Send ជាការស្រេច និងរងចាំដើម្បីឲ្យFacebook ត្រួតពិនិត្យលើផេករបស់យើង។



ចង់ដឹងច្បាស់សូមមើលវីដេអូខាងក្រោម!




Comments