របៀបបង្កើត Gmail ឲ្យបានត្រឹមត្រូវតាមស្តង់ដារ!!តោះមកមើលទាំងអស់គ្នា!

អ៊ីម៉ែលបានដើរតួរយ៉ាងសំខាន់សំរាប់មនុស្សជាតិបច្ចុប្បន្ន យើងអាចប្រើប្រាស់ទៅលើរឿងជាច្រើន។


យើងអាចនិយាយបានថា វាមានសារៈសំខាន់បំផុត ដែលមនុស្សគ្រប់រូបគួរតែមាន អ៊ីម៉ែលប្រចាំយ៉ាងតិចមួយ។ មនុស្សមួយចំនួនមានច្រើនជាង១គណនី ដោយគេប្រើប្រាស់ទៅលើរឿងសផ្សេងៗគ្នា។ អ៊ីម៉ែលត្រូវបានគេប្រើប្រាស់ទៅលើការងារប្រចាំថ្ងៃ ឬ ចុះឈ្មោះដើម្បីបង្កើតគណីផ្សេងៗ ដូចជា គណនី Facebook , Apple ID ជាដើម។ ពេលនេះ BOS Cambodia និងបង្ហាញពីរបៀប ងាយៗក្នុងការបង្កើគណនី Gmail ឬ Google Account.


 តម្រូវការ៖   លេខទូរស័ព្ទដែលអ្នកប្រើប្រាស់បច្ចុប្បន្ន

ជំហ៊ានទី១ ស្វែងរកក្នុងGoogle


ចូលទៅកាន់វេបសាយ www.google.com (http://www.google.com/) ដែលយើងស្គាល់ថាជាឯកទេសរុករក បន្ទាប់មកវាយពាក្យគន្លឹះ “Create Gmail” បន្ទាប់មក ចុចយកតំណរ Create Account.


ជំហ៊ានទី២ បំពេញទិនន្ន័យ និងលេខសំងាត់


បន្ទាប់ពីឃើញទំព័រខាងលើ សូមបំពេញឈ្មោះ ត្រកូល និងអាស័យដ្ឋានដែលអ្នកពេញចិត្ត រួចចុច Next.


ជំហ៊ានទី៣ បំពេញលេខទូរស័ព្ទ និង ថ្ងៃខែឆ្នាំកំណើត

ជំហ៊ាននេះក៏មិនសូវខុសពីជំហ៊ានខាងលើដែរ ដោយទាមទាអោយអ្នកបំពេញលេខទូរស័ព្ទដែលអ្នកកំពុងប្រើប្រាស់ក្នុងដៃ និងថ្ងៃខែឆ្នាំកំណើត ព្រមទាំងភេទ តែ BOS Cambodia សូមណែនាំអោយប្រើថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ដើម្បីជាកិច្ចការពារ
ក្នុងការស្រោចស្រង់គណនីរបស់អ្នកGmail របស់អ្នកពេលមានបញ្ហាពេលណាមួយ។


ជំហ៊ានទី៤ បំពេញលេខសំងាត់ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លេខទូរស័ព្ទ


បន្ទាប់ពីអ្នកបំពេញលេខទូរស័ព្ទ ក្រុមហ៊ុន Google និងផ្ញើរសារលេខកូដ ៦ខ្ទង់ទៅកាន់លេខទូស័ព្ទរបស់អ្នក។ សូមយកលេខកូដក្នុងសារទៅបំពេញក្នុងផ្ទាំងផ្ទៀងផ្ទាត់ រួចចុចប៊ូតតុង VERIFY បើសិនជាលេខកូដត្រឹមត្រូវមានន័យ
ការបង្កើតរបស់អ្នកបានជោគជ័យ។


ចង់ដឹងច្បាស់សូមមើលវីដេអូខាងក្រោម!



Comments