តោះមកមើលពី របៀបនៃការ Confirm ID (អត្តសញ្ញាណ) ជាមួយ Facebook ! មានវីដេអូ!

 ថ្មីៗនេះ Facebook បានធ្វើការUpdate ទាក់ទងជាមួយនឹងអាខោនហ្វេសប៊ុករបស់អ្នកប្រើប្រាស់ ឲ្យធ្វើការកំណត់អត្តសញ្ញាណឲ្យបានគ្រប់គ្នា ដើម្បីចៀសវាងការប្រើប្រាស់អាខោនក្លែងក្លាយឬ Fake Account ។



ដូច្នេះថ្ងៃនេះ BOS Cambodia សូមបង្ហាញពីរបៀបនៃការកំណត់អត្តសញ្ញាណក្នុងហ្វេសប៊ុកឲ្យបានត្រឹមត្រូវ!

ដំបូងអ្នកត្រូវថតកាតអត្តសញ្ញាណប័ណ្ឌឲ្យបានរួចរាល់និងរូបភាពច្បាស់ជាមុនសិន

បន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ Settings & privacy របស់ហ្វេសប៊ុក រួចហើយចុចពាក្យ Settings






ពេលដែលយើងចូលទៅកាន់ Settings រួច វានឹងបង្ហាញចំណុចដែលដាក់ថា General Account Settings រួចអ្នកទាំងអស់គ្នាមើលទៅខាងក្រោមដែលបង្ហាញពាក្យថា “ Identity confirmation “



បន្ទាប់មកចុចលើពាក្យនេះហើយវានឹងលោតទៅផ្ទាំងមួយទៀតដែលមានដូចក្នុងរូប ហើយយើងចុចពាក្យ Get started



បន្ទាប់មកវាឲ្យ៣ចំនុចដើម្បីចូល ទៅកាន់ការ Confirm
បន្ទាប់មកទៀតយើងត្រូវចុចយកចំណុចទី១ ដែលគេដាក់ថា “Running ads about social issues, elections or politics”


បន្តទៀតវានឹងឲ្យយើងជ្រើសរើសប្រទេស ដូូច្នេះយើងត្រូវ Select យក Cambodia ហើយចុច Get started និង ចុចពាក្យ Yes, continue




បន្តមកទៀតវានឹងឲ្យយើងជ្រើសរើសពីរបៀបនៃការ Confirm Identity របស់យើង ដូច្នេះយើងត្រូវចុចពាក្យ “Upload your ID” រួចចុចពាក្យ Next



បន្ទាប់មកទៀតឲ្យយើងជ្រើសរើសពីវិធីនៃការកំណត់អត្តសញ្ញាណរបស់យើង ប្រសិនបើអ្នកទាំងអស់គ្នាប្រើប្រាស់ជាទូរស័ព្ទ អ្នកអាចចុចពាក្យ “Use Mobile App” ប៉ុន្តែបើអ្នកប្រើប្រាស់កុំព្យូទ័រ អ្នកត្រូវចុចពាក្យ “Browse Photos” ហើយចុចពាក្យ Next បន្តទៀត



រួចហើយវានឹងឲ្យយើងជ្រើសរើសពីប្រភេទនៃ ID ដែលយើងចង់ប្រើប្រាស់ដើម្បី Confirm ដូច្នេះបើសិនជាអ្នកប្រើប្រាស់អត្តសញ្ញាណបណ្ឌរបស់អ្នក អ្នកត្រូវចុចពាក្យ “National ID card” ហើយចុចពាក្យ Next បន្តទៀត



រួចហើយវាបង្ហាញនូវផ្ទាំងសម្រាប់ឲ្យយើងចុច Upload រួចបញ្ចូលរូបអត្តសញ្ញាណរបស់យើងរួចចុចពាក្យ Submit ជាការស្រេច


បញ្ជាក់សម្រាប់ការ Confirm identity នេះប្រើពេលពី ១ទៅ២ថ្ងៃសម្រាប់ការស្នើរទៅកាន់ហ្វេសប៊ុក ។

សូមមើលវីដេអូខាងក្រោម !



Comments