តោះ! មកមើលពីរបៀបយកអាខោនហ្វេសប៊ុកដែលភ្លេចឬបាត់លេខសម្ងាត់មកវិញ

 មានបងប្អូនជាច្រើនបាននឹងកំពុងជួបបញ្ហាទាក់ទងជាមួយការបាត់អាខោនហ្វេសប៊ុកឬភ្លេចពាក្យសម្ងាត់ មិនដឹងយកមកវិញតាមវិធីណា ។



ឥឡូវនេះ BOS Cambodia សូមប្រាប់ពីរបៀបយកអាខោនរបស់យើងមកវិញតាមរយះវិធីខាងក្រោម ៖

ជំហានទី១ : ចូលក្នុងApp Facebook ក្នុងទូរស័ព្ទដៃរបស់យើងហើយចុចត្រង់ពាក្យ “Forgot Password?”



បញ្ជាក់៖ ក្នុងករណីនេះ លោកអ្នកត្រូវប្រាកដថា អាខោនហ្វេសប៊ុករបស់លោកអ្នក បានធ្វើការ Verified ជាមួយអុីម៉ែល ឬលេខទូរស័ព្ទដែលអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់រួចរាល់ ។

បន្ទាប់មក ហ្វេសប៊ុកនឹងឲ្យអ្នកទាំងអស់គ្នាវាយលេខទូរស័ព្ទ ឬអុីម៉ែលដែលបាន Verified រួចដើម្បីឲ្យហ្វេសប៊ុកស្វែងរកអាខោន ។


ជំហានទី២ : នៅពេលដែលវាយរួច យើងចុចពាក្យ Continue នោះហ្វេសប៊ុកនឹងផ្ញើលេខកូដ៦ខ្ទង់ ចូលទៅក្នុងប្រអប់សារនៅក្នុង អុីម៉ែលឬលេខទូរស័ព្ទរបស់អ្នកទាំងអស់គ្នា ។

នៅពេលដែលអ្នកទាំងអស់គ្នាវាយលេខកូដ៦ខ្ទង់ចូលក្នុង ចន្លោះបំពេញរួចរាល់ យើងចុច Continue ដើម្បីឲ្យ Code generate

ជំហានទី៣ : បន្ទាប់ពី code បាន Generated រួចរាល់ វានឹងឲ្យយើងផ្លាស់ប្តូរលេខកូដថ្មី នឹងសុវត្ថិភាពជាងមុន រួចចុច Continue ជាការស្រេច។


សូមមើលវីដេអូខាងក្រោម:




Comments