មុននឹងសម្រេចចិត្តទិញផេក ត្រូវដឹងពីចំណុចទាំង៣នេះសិន ! មានវីដេអូ!

 សព្វថ្ងៃនេះ ផេកដើរតួរនាទីដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ក្នុងការប្រើប្រាស់សម្រាប់ផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ខ្លួន ក្នុងការរកសុីអនឡាញក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ទោះជាយ៉ាងណាក្តី អ្នកត្រូវដឹងពីចំណុចទាំង៣ ជាមុនសិនក្នុងការសម្រេចចិត្តទិញផេកពីនរណាម្នាក់ ដើម្បីកុំឲ្យខាតពេលវេលានិងចំណាយថវិការច្រើន ។



ចំណុចទី១ : ត្រូវមើលទៅលើ Quality របស់ផេក

សំដៅទៅលើគុណភាពនៃផេក ហើយក៏ជារឿងសំខាន់ដែលអ្នកត្រូវតែឆែកមើលគុណភាពផេកនោះជាផេកល្អឬមិនល្អ ។ ជាទូទៅ យើងអាចសង្កេតមើលថាផេកនោះល្អឬមិនល្អតាមរយះការចូលមើលពណ៍នៃផេក ។ ប្រសិនបើផេកនោះមានពណ៍បៃតង ផេកនោះជាផេកដែលល្អ និងអាចប្រើប្រាស់បាន ។មួយវិញទៀតបើសិនជាផេកនោះមានពណ៍លឿង ឬ ក្រហម បានន័យថាផេកនោះជាផេកមិនល្អ។



ចំណុចទី២ : មើលទៅលើ Page Insight

ចំណុចនេះជាចំណុចសំខាន់បន្ទាប់ពី Page Quality ។ យើងត្រូវដឹងថាយើងលក់ផលិតផលឬសេវាកម្ម សម្រាប់បំពេញតម្រូវការនៅក្នុងស្រុក ម្លោះហើយយើងត្រូវទិញផេកដែលមានអ្នកlike ផេកជាជនជាតិយើងច្រើន ។អញ្ចឹងយើងត្រូវតែឆែកមើលផេកនោះថាជាផេកដែលមានអ្នកLike ជាជនជាតិខ្មែរឬបរទេស តាមរយះ Page insight  ។



ចំណុចទី៣ : Page Role

សម្រាប់ចំណុចនេះ អ្នកត្រូវតែប្រយ័ត្នប្រយែងនិងត្រូវឆែកមើលឲ្យបានច្បាស់លាស់ ទៅលើអ្នកដែលលក់ផេក ប្រសិនបើផេកនោះមាន page owner (ធំជាងAdmin) អ្នកពុំគួរទិញផេកនោះទេ ដោយហេតុថា គេអាចRemove អ្នកចេញពីផេកពេលណាក៏បានដោយយើងមិនដឹង ។ យកល្អពេលអ្នកឃើញអញ្ចឹង អ្នកត្រូវប្រាប់អ្នកលក់ផេក ឲ្យគេRemove page owner ចេញជាមុនសិន ទើបអ្នកអាចទិញផេកនោះបាន ។



សូមចូលមើលវីដេអូខាងក្រោម!



Comments