ដូចម្តេចដែលហៅថា ការប៊ូសខាងក្នុង​ និងខាងក្រៅ??​ តោះចូលមើលទាំងអស់គ្នា

 ​​      

  មានមនុស្សជាច្រើន ជាពិសេសម្ចាស់អាជីវកម្មតែងតែឆ្ងល់ពីភាពខុសគ្នារវាង ប៊ូសផុស (Boost Post) ដែលមនុស្សមួយចំនួនហៅថា ប៊ូសខាងក្រៅ និង Facebook Ads  (Ads Manager) ឬគេហៅថា ប៊ូសខាងក្នុង។



         តាមពិតទៅ របៀបនៃការប៊ូសទាំងពីរនេះសុទ្ធតែមានប្រសិទ្ធភាព ហើយវាមានប្រសិទ្ធភាពប៉ុនណាគឺអាស្រ័យលើ គោលបំណងដែលអ្នកចង់បាន។ ដូច្នេះ ម្ចាស់អាជីវកម្មគួរសសម្រេចចិត្តអោយបានច្បាស់លាស់មុនធ្វើការផ្សព្វផ្សាយតាមប៊ូសនេះ ព្រោះគោលដៅខ្លះ អ្នកអាចយកបានដោយគ្រាន់តែប្រើ ប៊ូសផុស (Boost Post) ឬប៊ូសក្រៅប៉ុណ្ណោះ ឯគោលដៅខ្លះទៀត តម្រូវឲ្យអ្នកចូលទៅប៊ូសក្នុង Ads Manager ឬគេហៅថា ប៊ូសក្នុង។ តែមុននឹងជ្រើសយកវិធីណាមួយមកធ្វើការប៊ូស អ្នកគប្បីយល់នូវពាក្យ « Boost Post» និង « Facebook Ads » ជាមុនសិន។ 


១. តើអ្វីជាប៊ូសផុស (Boost Post) ឬប៊ូសខាងក្រៅ ?

ប៊ូសផុស ជាដំណើរការដែលអ្នកប្រើលុយដើម្បីប៊ូសលើមាតិកាណាមួយនៅលើ Timeline របស់ផេកអ្នកដោយផ្ទាល់។ វិធីសាស្រ្តនេះ ជាវិធីដ៏ងាយស្រួលបំផុតដើម្បីផ្សព្វផ្សាយលើហ្វេសប៊ុក។ 



២. តើអ្វីជា Boost in Campaign (Facebook Ads) ឬប៊ូតក្រៅ? 


       ប៊ូសក្នុងខេមផេន (Boost in Campaign) ជាការបង្កើតប៊ូសក្នុង Ads Manager ហើយវាអនុញ្ញាតអោយអ្នកកែសម្រួលបន្ថែមបានយ៉ាងច្រើន ដែលគេហៅថា ការប៊ូសកម្រិតខ្ពស់។ តាមវិធីនេះ វាមានគោលដៅដែលអ្នកអាចជ្រើសបានក្នុងការធ្វើប៊ូសជាច្រើន ហើយទាំងអស់នោះ វាជួយអោយការប៊ូសរបស់អ្នកបានទៅដល់អតិថិជនគោលដៅ  និងចំគោលបំណងជាក់លាក់នៃអាជីវកម្មរបស់អ្នក។ 




*ដើម្បីចូលទៅធ្វើការប៊ូស Boost in Campaign ឬក៏ក្នុង Ads Manager សូមធ្វើតាមជំហ៊ាននេះ៖ 

វិធីទី១៖ នៅផ្នែកខាងឆ្វេងក្រោមឈ្មោះផេកចុចលើ >> Ad Center អូសចុះក្រោមអោយផុត  >> Ads Manager នោះវានឹងបើកទំព័រថ្មីមួយទៀតសម្រាប់ធ្វើប៊ូសក្នុង ឬ Boost in Campaign. 

វិធីទី២៖ ចុចលីងនេះ https://web.facebook.com/business/tools/ads-manager?_rdc=1&_rdr  រួចចុច >> Create An Ad ឬ Go to Ads Manager (សម្រាប់ទូរស័ព្ទ)

វិធីទី៣ ៖ Facebook.com/adsmanager (សម្រាប់Computer)

៣. តើអ្វីខ្លះដែលអ្នកអាចធ្វើបាន ក្នុង Boost Post និង Boost in Campaign (Facebook Ads)? 


+ តើអ្វីដែលអ្នកអាចធ្វើបាន ក្នុង Boost Post?


មានតែ ៣ជំហ៊ានប៉ុណ្ណោះក្នុង Boost Post ដែលអ្នកត្រូវបំពេញ :

កំណត់អតិថិជនគោលដៅ ៖ តើមនុស្សប្រភេទណាខ្លះ ដែលអ្នកចង់ឲ្យប៊ូសអ្នកទៅដល់ពួកគេ? 

កំណត់ពីកញ្ចប់ថវិកាដែលត្រូវចាយ ៖ តើអ្នកមានគម្រោងនឹងចាយលុយប៉ុន្មានក្នុងប៊ូសនេះ ? 

កំណត់រយៈពេលរបស់ប៊ូស៖ តើអ្នកចង់អោយការប៊ូសនេះ ដើរក្នុងរយៈពេលប៉ុន្មានថ្ងៃ ? 



+ Boost in Campaign (Facebook Ads)?


នៅក្នុង Boost in Campaign ក្រៅពីអាចកំណត់រឿងខាងលើនេះ វាមានលក្ខណៈពិសេសបន្ថែមទៀតដូចជា ៖

ជ្រើសរើសទីកន្លែងសម្រាប់ដាក់ប៊ូសរបស់អ្នកបានខុសៗគ្នា

អាចឲ្យអ្នកជ្រើសរើស គោលដៅរបស់ប៊ូសបានកាន់តែជាក់លាក់ជាងមុន

បង្កើតប៊ូសដោយភាពច្នៃប្រឌិត៖ អ្នកអាចបង្កើតជាទម្រង់ Carousel, ដាក់ការពណ៌នាជាក់លាក់ពីក្រោមរូប, ដាក់ប៊ូតុងនៅខាងក្រោមផុស, ដែលទំាងអស់នេះមានតែនៅក្នុង Ads Manager ប៉ុណ្ណោះ។ 

 មានសមត្ថភាពក្នុងការកំណត់គោលដៅបានខ្ពស់ជាងមុន៖ Boost Post អាចអោយអ្នកជ្រើសរើសលើ ចំណង់ចំណូលចិត្ត អាយុ និងភេទជាដើម ក្នុងការកំណត់អតិថិជនគោលដៅ តែ Boost in Campaign ជួយការប៊ូសអ្នកឲ្យកាន់តែបានដល់មនុស្សដែលមានភាពទាក់ទងនឹងអាជីវកម្មរបស់អ្នក។ វាអាចអោយអ្នកប្រើឧបករណ៍មួយចំនួនដែលមានសមត្ថភាពខ្ពស់ដើម្បីបង្កើត អតិថិជន Custom, Lookalike និងផ្សេងៗទៀត។ 


៤. ពេលណាអ្នកគួរប្រើ boost post និងពេលណាប្រើ Boost in Campaign? 


      ជាដំបូង អ្នកត្រូវកំណត់គោលដៅអ្នកសិនថា តើអ្នកប៊ូសចង់បានអ្វី ? 
បើអ្នកចង់អោយមនុស្សជាច្រើនចូលរួមធ្វើសកម្មភាពណាមួយលើផេកអ្នកដូចជា Like, Comments, share នោះវិធី Boost Post គឺជាវិធីដែលគ្រប់គ្រាន់ហើយ។ 




តែបើអ្នកចង់ បង្កើតប៊ូសមួយដែលមានកម្រិតស្តង់ដាខ្ពស់ ធ្វើជាយុទ្ធនាការណ៍នានា អ្នកចង់ប៊ូសផុស ឬនាំអតិថិជនទៅកាន់វេបសាយណាមួយ នោះអ្នកអាចប្រើ Facebook Adsឬ  Boost in Campaign ឬមនុស្សមួយចំនួនហៅ ការប៊ូសខាងក្នុងនេះផងដែរ។ ម៉្យាងទៀត អ្នកអាចប្រើ ការប៊ូសខាងក្នុងនេះ នៅពេលអ្នកចង់កំណត់គោលដៅជាក់លាក់ណាមួយសម្រាប់ប៊ូស តែនៅក្នុង ការប៊ូសខាងក្រៅ(Boost Post) អត់មានគោលដៅដែលអ្នកចង់បានដូចជា Target Audience ដូច្នេះអ្នកអាចចូលទៅប៊ូតក្នុង Ads Manager ដែលគេនិយមហៅថា ការប៊ូសខាងក្នុង (Boost in Campaign)ឬក៏ Ads Manager។




Comments