មូលហេតុ 5 យ៉ាងដែលធ្វើឲ្យអាខោន ឬផេករបស់យើងឆាប់ខូច! តោះចូលមើលទាំងអស់គ្នា!

 ​​      អ្នកទាំងអស់គ្នាបានដឹងរួចមកហើយអំពីការប៊ូសនៅលើហ្វេសប៊ុក គឺវាអាចជួយសម្រួលការផ្សព្វផ្សាយ ផលិតផលឬ អាជីវកម្មរបស់លោកអ្នកបានមួយកម្រិតធំ ។ ប៉ុន្តែវាក៏អាចមានបញ្ហាប្រឈមជាច្រើន ប្រសិនបើលោកអ្នកមិនបានតាមដានវាឲ្យបានដិតដល់ នោះគឺបញ្ហាខូចអាខោន ឬផេក ។


មូលហេតុទី 1 : ការ Update របស់ហ្វេសប៊ុក

ជាធម្មតានៅពេលដែលហ្វេសប៊ុកមានការ update ម្តងៗ គឺវាបានឲ្យផេកឬអាខោនណាមួយដែលទើបតែចាប់ផ្តើមដំណើរការ ឬកំពុងដំណើរការប៊ូស ឲ្យធ្វើការកំណត់អត្តសញ្ញាណ ឲ្យបានត្រឹមត្រូវ ដោយឲ្យយើង Confirm email ឬ Identity card របស់យើង ។



មូលហេតុទី 2 : Boost Reject

នៅពេលដែលយើងប៊ូសអ្វីមួយដោយខុសគោលការណ៍របស់ហ្វេសប៊ុក នោះវានឹងចាប់ផ្តើម reject នឹងឈានទៅដល់ Disable account ឬ restrict page របស់យើង ។



មូលហេតុទី3 : Payment disable

ចំណុចនេះវាកើតឡើងនៅពេលដែលអ្នកទាំងអស់គ្នាបានដាក់ប៊ូសហើយប៉ុន្តែមិនបានពិនិត្យមើលចំនួនលុយក្នុងកុងធនាគារ ដែលចំនួនមិនគ្រប់ ជាហេតុធ្វើឲ្យហ្វេសប៊ុកទូរទាត់លុយមិនបាន



មូលហេតុទី 4 : ប៊ូសលើសចំនួន Spending Limit

សម្រាប់អាខោនខ្លះ បានកំណត់ចំនួន spending limit ហើយបានប៊ូសលើសចំនួនលុយ។



មូលហេតុទី 5 : សកម្មភាពមិនប្រក្រតីនៅលើការប៊ូស

បញ្ហានេះកើតឡើងនៅពេលអ្នកប៊ូស បិទឬបើកប៊ូសញឹកញាប់ពេក ជាហេតុនាំឲ្យ Boost unavailable



សម្រាប់ដំណោះស្រាយលោកអ្នកអាចចូលមើលវីដេអូនេះ!!



Comments

Popular Posts