តើអ្វីជា NFT (Non-Fungible token)​ តោះ! ចូលមើលទាំងអស់គ្នា

 ​​       NFT គឺជាឯកតានៃទិន្នន័យ ដែលរក្សាទុកនៅលើប្រភេទនៃសៀវភៅឌីជីថលដែលហៅថា blockchain ដែលអាចលក់ និងជួញដូរបាន។ NFT មានទម្រង់ជាស្នាដៃសិល្បៈ ដូចជារូបថត វីដេអូ តន្ត្រី Itemsហ្គេម កាត Memes ឬជា Virtual Fashion ជាដើម។ ស្ដាប់មើលទៅស្នាដៃទាំងនោះហាក់ធម្មតា ប៉ុន្ដែមិនដូចការគិតនោះទេ NFT ត្រូវបានដាក់លក់មានតម្លៃខ្ទង់លានដុល្លារ។




NFT មកពីពាក្យថា Non-fungible token ជាទ្រព្យកម្មសិទ្ធឌីជីថល ដែលមានតែមួយគត់ មិនអាចក្លែងបន្លំបាន។ ដើម្បីរក្សាកម្មសិទ្ធផ្ដាច់មុខនេះ NFT ត្រូវបានប្រើប្រាស់នៅលើ បច្ចេកវិទ្យាដ៏សុក្រឹត Blockchain ហើយ Ethereum blockchain ជាបច្ចេកវិទ្យាដ៏ពេញនិយមបំផុតមួយ ក្នុងទីផ្សារ NFT។



ជាឧទាហរណ៍ NFT ជាវីដេអូខ្លីមួយផលិតដោយ Beeple មានតម្លៃ ៦,៦លានដុល្លារ។ NFT វីដេអូខ្លី ៥០វិនាទី របស់តារា Grimes លក់បាន ៣៩ម៉ឺនដុល្លារ និង Tweet ដំបូងរបស់ Jack Dorsey អតីត CEO Twitter បានដេញថ្លៃឡើងដល់ទៅ ២,៥លានដុល្លារ និងនៅមាន NFT ជាច្រើនទៀត ហើយក៏មាន NFT តម្លៃទាបៗ ត្រឹម ១ ទៅ ២ដុល្លារ ផងដែរ។



លើសពីនេះ អ្នកទិញខ្លះគឺមានបំណងទិញទុក ដោយព្យាករណ៍ថា NFT នោះនឹងឡើងថ្លៃ ឬទិញដើម្បីទៅប្រើនៅក្នុង ពិភព Metaverse ដទៃ។ ឧទាហរណ៍ថា អាចទិញរូប NFT ជា file រូបថត ឬជា gift លើទីផ្សារ OpenSea បន្ទាប់មក អ្នកយករូបទាំងនោះទៅដាក់ក្នុងស៊ុមរូបថត នៅក្នុងពិភព Metaverse មានឈ្មោះថា Decentraland ជាដើម៕





Comments