តោះ!! មកមើលចំនួនទឹកប្រាក់ដែល មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ទិញក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Twitter

       កាលពីម្សិលមិញ លោក Elon Musk បានបញ្ចេញនូវទឹកប្រាក់ដ៏ធំសម្បើមដើម្បីទិញយកហ៊ុនទាំងមូលរបស់ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ។



       គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Twitter គឺជាក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញសង្គមរបស់សហរដ្ឋអាមេរិកដែលអាចឲ្យអ្នកប្រើប្រាស់អាចបង្ហោះនិងឆ្លើយឆ្លងគ្នា ដែលគេនិយមហៅថា “Tweets”


Twitter ត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ 2006 ដោយបុគ្គល៤រូបគឺលោក Jack Dorsey , លោក Noah Glass , លោក Biz Stone និង លោក Evan Williams ៕ ហើយមានអ្នកប្រើប្រាស់ច្រើនជាង330 លាននាក់ទូទាំងពិភពលោក ។


លោក Elon Musk បានថ្លែងប្រាប់អ្នកសារព័ត៍មានថាលោកចង់ឲ្យ Twitter កាន់តែមានភាពប្រសើរឡើង ដោយពង្រឹងនិងអភិវឌ្ឃន៍មុខងារថ្មីៗ ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់តទៅថ្ងៃមុខ ។


 សព្វថ្ងៃ លោក Elon Musk គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដែលកាន់កាប់ក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុនអវកាសSpace X , Tesla Motor , PayPal និងក្រុមហ៊ុនដទៃជាច្រើនទៀត រួមទាំងក្រុមហ៊ុន Twitter នេះផងដែរ។




Comments